គម្រោងអភិវឌ្ឍន៍

រមណីយដ្ឋានអូរគគីរ

ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

អំពីទីតាំង
រូបភាពទឹកធ្លាក់អូរគគីរ

អូរគគីរ ៖ ស្ថិតនៅជិតព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពត ខាងលិចបូនីយដ្ឋាន លោកយាយម៉ៅ(ស្ថិតតាមបណ្តោយផ្លូវលេខ៤)ចំងាយប្រមាណ៥.1គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពោលគឺភាគខាងនិរតីនៃស្រុកភ្នំស្រួច។ ទីតាំងនេះស្ថិតនៅជើងភ្នំពេជ្រនិល មានទឹកធ្លាក់បែបធម្មជាតិជាមួយនឹងទេសភាពបៃតងដ៏ស្រស់ស្អាត ហើយក៏ស្ថិតនៅទីតាំងដែលមានភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់ និងឈប់សំរាកផងដែរ។ បច្ចុប្បន្ននៅតំបន់នេះកំពុងមានការអភិវឌ្ឍន៍បន្តើរៗ ដែលមានដូចជា អាហារដ្ឋាន ខ្យុះលំហែរកម្សាន្ត និងបឹងហ្គាឡូ ដោយការអភិវឌ្ឍន៍នូវមានកំរិតដូចនេះហើយពុំសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនប៉ុន្មាននោះទេ។ ដូចនេះហើយតំបន់ទឹកធ្លាក់អូរគគីរគួរតែត្រូវបានអភិវឌ្ឍន៍អោយក្លាយទៅជាតំបន់ទេចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរណ៍ពីតំបន់ផ្សេងៗ ក្នុងគោលបំណងរួមចំនែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ ដែលត្រូវសម្រេចអោយបានទាំងបរិមាណ និងគុណភាព។

ទីតាំងសិក្សាគម្រោង

ខេត្តកំពង់ស្ពឺ មានស្រុក-ក្រុងចំនួន៨ ដែលរួមមានស្រុកបរសេដ្ឋ ក្រុងច្បារមន ស្រុកគងពិសី ស្រុកឳរ៉ាល់ ស្រុកឧដ្ដុង ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកថ្ពង។ ទីតាំងសិក្សានេះស្ថិតនៅខាងលិចបូនីយដ្ឋាន លោកយាយម៉ៅ(ស្ថិតតាមបណ្តោយផ្លូវលេខ៤)ចំងាយប្រមាណ៥.1គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺពោលគឺភាគខាងនិរតីនៃស្រុកភ្នំស្រួច ដែលស្ថិតជិតព្រំប្រទល់ខេត្តកំពត។

ផែនទីស្រុក-ក្រុងទាំង8ក្នុងខេត្តកំពង់ស្ពឺ

ផែនទីបង្ហាញផ្លូវពីទីក្រុងភ្នំពេញទៅទីតាំងសិក្សា

ប្រវត្តិទីតាំងសិក្សា

ទីតាំងសិក្សានេះត្រូវជាដីទុកចោលមានតែព្រៃ និងកាន់កាប់ដីធ្លីដោយប្រជាជនរស់នៅទីនោ។ ក្រោយមក ដីនេះក៏ត្រូវបានឯកជនម្នាក់ទិញបន្តិចម្តងៗ ពីប្រជាពលរដ្ឋប្រមាណជា ក្នុងគោលបំណងអភិរក្សព្រៃឈើនិងអភិវឌ្ឍន៍នៅទីតាំងនោះ ដោយសារទីតាំងមានទេសភាពស្រស់ស្អាត រួមជាមួយទឹកធ្លាក់ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍។

ទីតាំងសិក្សាគម្រោង

ចំណោទបញ្ហា

ទីតាំងដែលបានលើកយកមកសិក្សាក៏កំពុងតែប្រឈមនឹងបញ្ហាមួយចំនួនមានដូចជាការបញ្ចេញកាកសំណល់នៅមិនទាន់មានការគ្រប់គ្រងបានល្អដោយមិនបានវិចខ្ចប់អោយបានត្រឹមត្រូវ ទុកដាក់ពាសវាលពាសកាល រីឯបញ្ហាទឹកសំរាប់ប្រើប្រាស់មាន ប៉ុន្តែទឹកស្អាតសំរាប់បរិភោគនៅមានកំណត់ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើនេះកត្តាទាក់ទងទៅនឹងគមនាគមន៍វាជារឿងដែលចាំបាច់ទៅនឹងជីវភាពប្រចាំថ្ងៃដែលមនុស្សសម័យនេះមិនអាចខ្វះបាន។

គោលបំណងនៃការសិក្សា

១. អភិវឌ្ឃតំបន់លំហែរមួយដែលមានលក្ខណៈធម្មជាតិ និងមុខងារចម្រុះសម្រាប់កម្សាន្ត ល្អប្លែកពីតំបន់លំហែរដទៃ។

២. ដើម្បីចូលរួមក្នុងកំណើនសេដ្ឋកិច្ចថ្នាក់ខេត្តនិងជាតិ តាមរយៈការបង់ពន្ធជូនរដ្ឋ និងបង្កើនការងារដ៏សន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះវាអាចជួយលើស្ទួយជីវភាពប្រជាពលរដ្ឋនៅក្បែរទីតាំងតាមរយៈអាជីវកម្មផ្សេងៗ។

៣. ចូលរួមក្នុងយុទ្ធនាកាត់បន្ថយផលប៉ះពាល់បរិស្ថានមកលើផែនដី ដែលនាំអោយមានការកើនឡើងកំដៅផែនដី តាមរយៈការអភិរក្សគម្របព្រៃឈើ និងការដាំដុះបន្ថែម។

៤. រួមចំណែកធ្វើអោយខេត្តកំពង់ស្ពឺក្លាយជាខេត្តដែលមានសក្ដានុពលលើវិស័យទេសចរណ៍កាន់តែខ្លាំងខ្លា។

វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ

វិធីសាស្រ្តក្នុងការសិក្សាគម្រោងមានដូចតទៅ

១. ការបង្កើតគម្រោង គឺជាការសិក្សាទៅលើប្រវត្តិទីតាំង និងការវិភាគសក្កានុពលដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្ត។

២. ការសិក្សាពីសក្តានុពលនៃគម្រោងផ្សេងៗដែលស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍នេះ ហើយរកអោយឃើញនូវចំនុចដែលជោគជ័យ និងការកែសម្រួល។

៣. ការសិក្សាវិភាគ និងការកាត់បន្ថយផលប៉ះពាល់ បរិស្ថាន។

៤. ការអភិវឌ្ឍន៍គម្រោងលំហែរ និងសេវាកម្មកម្សាន្តផ្សេងៗ ដែលប្រកបដោយនិរន្តរភាព។

៥. ការធ្វើផែនការ ចក្ខុវិស័យនិងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍គម្រោងអោយបានច្បាស់លាស់។

ផែនការយុទ្ធសាស្រ្ត

រមណីយដ្ឋានលំហែរអូរគគីរនឹងត្រូវបានបង្កើតឡើងដោយអនុឡោមទៅតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនអោយខ្លាំងឡើង និងកាន់តែរស់រវើកនូវ ចរន្តសេដ្ឋកិច្ច ការគាំទ្រការងារសង្គម សុវត្ថិភាព សុខភាព សហគមន៍ និងនិរន្តរភាពនៃបរិស្ថានរបស់ខេត្តកំពង់ស្ពឺ។

រមណីយដ្ឋានទេសចរណ៍ អូរគគីរមានផែនការយុទ្ធសាស្រ្តជាក់លាក់ដូចតទៅៈ

១. មានការបែងចែកការអភិវឌ្ឍន៍តាមដំណាក់កាល តាមតំបន់ និងបែងចែកមុខងារកម្សាន្តក្នុងតំបន់យ៉ាងច្បាស់លាស់

២. អនុញ្ញាត្តអោយមនុស្សទូទៅ និងគ្រប់ជាតិសាស្រ្តអាចចូលរួមទស្សនា និងលំហែរកាយបានគ្រប់ពេលវេលា

៣. យកចិត្តទុក្ខដាក់ថែរក្សាបរិស្ថានអោយបាន ស្ថិតស្ថេរ និងគង់វង្សដោយការអភិវឌ្ឍន៍ស្របតាមបទដ្ឋានបច្ចេកទេស

៤. បង្កើតឱកាសការងារជូនប្រជាជនខ្មែរអោយបានច្រើនសន្ធឹកសន្ធាប់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក

៥. បង្កើតអោយមានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចំណេះដឹងទូទៅដល់បុគ្គលិក និងកម្មករ កម្មការីនី ដើម្បីប្រសិទ្ធិភាពការងាររួមទាំងជីវភាពប្រសើរ

៦. ធ្វើការផ្សព្ធផ្សាយអោយមានការទទួលស្គាល់យ៉ាងទូលំទូលាយ អំពីរមណីយដ្ឋាននេះដើម្បីស្រូបយកភ្ញៀវទេសចរណ៍អោយបានច្រើន

៧. ការគ្រប់គ្រង និងការផ្តល់សេវាល្អ ដល់ភ្ញៀវទេសចរណ៍រួមទាំង ការច្នៃប្រឌិតបង្កើតសេវាកម្មទេសចរណ៍ថ្មីហើយប្លែកជាបន្តបន្ទាប់

យុទ្ឋសាស្ត្រ និងផែនការសកម្មភាពនៃរមណីយដ្ឋាន ឋានសួគ៌អូរគគីរ

យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៏ដែលប្រកបដោយនិរន្តរភាពត្រូវបានអនុវត្តតាមគោលគំនិតសន្សំសំច្ច ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានច្រើន និងការអភិវឌ្ឍន៌ប្រកបដោយនិរន្តរភាពខ្ពស់។ គំនិតក្នុងការ អភិវឌ្ឍន៏គឺដើម្បីជៀសវាងនិងកាត់បន្ថយការកាប់ព្រៃឈើ ការរចនាសំណង់ស្ថាបត្យកម្មស្របទៅតាមស្ថាន ភាពភូមិសាស្ត្រ ដីធ្លីមិនឲ្យខ្ជះខ្ជាយចន្លោះអគារ ការកាត់បន្ថយការខ្ជះខ្ជាយលើសម្ភារៈសម្រាប់ប្រើប្រាស់ ដោយប្រើសម្ភារៈដែលមាននៅមូលដ្ឋាន ការសន្សំសំចៃថាមពលនិងទឹក។ ដូច្នេះពាក្យដែលសន្សំសំចៃច្រើន មានន័យថាដោយចំណាយទាបនិងទាញយកចំណូលខ្ពស់។ ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏រមណីយដ្ឋាន គឺស្ថិតនៅក្រោមការរួមចំណែករបស់ ប្រធាន និងអនុប្រធានគ្រប់គ្រង រួមទាំងផ្នែកសំខាន់ទាំង៥ទៀត ជាមួយនឹងក្រុមផ្តល់ប្រឹក្សាពិគ្រោះយោបល់ និងភ្នាក់ងារសហការការងារផ្ទៃក្នុង។ យើងបានរៀបចំយុទ្ធសាស្ត្រសម្រាប់រមណីយដ្ឋានដើម្បីទទួលបានជោគជ័យដូចខាងក្រោម:

១. យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

- ឈានមុខគេក្នុងវិស័យរមណីយដ្ឋានអេកូធម្មជាតិនៅក្នុងប្រទេស

- ឈានមុខក្នុងការផ្លាស់ប្ដូរគំនិតលើការថែទាំនិងក៏សាងបរិស្ថាន

- កាត់បន្ថយចំណាយនិងទាញយកចំណូលអោយបានច្រើន

- ផ្តល់នូវផាសុកភាព សុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវ

- កាត់បន្ថយការប្រើប្រាស់ថាមពលនិងទឹក

- ការចម្រាញ់ថាមពល និងទឹកសម្រាប់ប្រើប្រាស់ឡើងវិញ

- កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

- បង្ហាញអោយឃើញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹងបរិស្ថានដល់សង្គម

- សេវាកម្មដឹកជញ្ជូនប្រកបដោយនិរន្តរភាព

២. យុទ្ធសាស្ត្រក្នុងការផ្តល់សេវាកម្មដោយជោគជ័យ

- សេវាកម្មដែលល្អបំផុតបំរើដល់ភ្ញៀវទេសចរណ៍

- តម្លៃសមរម្យ

- បង្កើតសមត្ថភាពក្រុមការងារ

- បង្កើតកម្មវិធីអោយបានច្រើន និងរក្សាការអភិវឌ្ឍន៍ជាបន្ត

៣. បង្កើនការអភិវឌ្ឍន៍រមណីយដ្ឋានជាមួយដៃគូសហការ

- ដៃគូរសហការសមាជិករបស់សណ្ឋាគារ និងរមណីយដ្ឋាន

- ភាពជាដៃគូរវិនិយោគ

បញ្ហាបញ្ចេញចោលនូវកាកសំណល់

ការបញ្ចេញនូវកាកសំណល់សព្វថ្ងៃនៅលើទីតាំងសិក្សាគម្រោង មាន២ប្រភេទ ៖ ការដុត និងការ ដឹកជញ្ជូនដោយខ្លួនឯង។ ប៉ុន្តែភាគច្រើនគឺការដុតចោល ដោយសារវាជាវិធីមួយដែលលឿន និងសាមញ្ញ សម្រាប់ប្រជាពលរដ្ឋតាមជនបទ ប៉ុន្ដែបង្ករអោយមានផលប៉ះពាល់ដល់ធម្មជាតិ ដោយសារការបញ្ចេញផ្សែងពុល ដែលនាំអោយប៉ះពាល់ដល់គុណភាពខ្យល់។​​ វិធីក្នុងការទប់ស្កាត់មានដូចជាការប្រមូលសម្រាម និងការបែងចែកសម្រាមទៅតាមប្រភេទនីមួយៗ​របស់វា សម្រាប់ក្នុងការកែច្នៃទុកសម្រាប់ប្រើប្រាស់ឡើងវិញនាពេលក្រោយទៅតាមមុខងារនីមួយៗ ដូចជា ក្រដាស កំប៉ុង ដែក ថ្ម ដែលអាចលក់ជាទឹកប្រាក់ ឬក៏កែច្នៃទៅជាវត្ថុផ្សេងៗ ទៀត។​

ផែនការគ្រប់គ្រងបរិស្ថាន

១. ផែនការគ្រប់គ្រងបរិស្ថាន(ផ.គ.ប) ត្រូវអនុវត្តសំរាប់គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលបណ្តាល ឲ្យមានផលប៉ះពាល់បរិស្ថានអវិជ្ជមានទោះនៅក្នុង និងជុំវិញគម្រោង។ ដូច្នេះផែនការគ្រប់គ្រងបរិស្ថានគឺជា​ ដំណើរការមួយត្រូវមានជាចាំបាច់នៅក្នុងគ្រប់ដំណាក់កាលរបស់គម្រោង សំរាប់ត្រួតពិនិត្យនិងកាត់បន្ថយ ឬទប់ស្កាត់នូវរាល់ផលប៉ះពាល់អវិជ្ជមានទាំងអស់ដែលនឹងអាចកើតមានឡើងដោយសារសកម្មភាពនានា របស់គម្រោង។​

២. គម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិរបស់ឯកជនមួយរូប គម្រោង "អភិវឌ្ឍន៍ តំបន់លំហរឋានសួគ៌អូរគគីរ នេះនឹងបណ្តាលឲ្យមានផលប៉ះពាល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម ដែលបង្ករឡើងដោយសារសកម្មភាពគម្រោងក្នុងគ្រប់ដំណាក់កាលរបស់គម្រោង។ ការអនុវត្តន៍ ៨.គ.ប នេះជាភារកិច្ចរបស់បុគ្គលិកបង្គោលផ្នែកបរិស្ថានដែលនឹងត្រូវរៀបចំឡើងនិងអនុវត្តដោយម្ចាស់គម្រោង ផ្ទាល់ដោយសហការណ៍ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ហើយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាង ហ្មត់ចត់ពីក្រសួងបរិស្ថាន ដើម្បីកំណត់ទំហំ និងកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាននានា ដែលអាចនឹង កើតមានឡើងដោយសារសកម្មភាពវិនិយោគ។

៣. យោងតាមអនុក្រឹត្យស្តីពីការវាយតំលៃផលប៉ះពាល់បរិស្ថាន និងយោងតាមលទ្ធិផលនៃការសិក្សាវាយតំលៃផលប៉ះពាល់បរិស្ថានធម្មជាតិ និងសង្គមដែលបង្ករឡើងដោយសារសកម្មភាពនៅគ្រប់ដំណាក់កាលរបស់គម្រោង ដូចបានរៀបរាប់នៅក្នុងជំពូកខាងដើមនេះ ម្ចាស់គម្រោងនឹងរៀបចំកំណត់នូវ វិធានការសំខាន់ៗមួយចំនួនសំរាប់ធ្វើការទប់ស្កាត់និងកាត់បន្ថយនូវរាល់ផលប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះដោយប្រសិទ្ធភាពស្របទៅតាមលក្ខណៈ បច្ចេកទេស និងបទដ្ឋានបរិស្ថាន ព្រមទាំងធានាឲ្យមានចរីភាពនៃគម្រោងអភិវឌ្ឍន៍ដែលក្នុងនោះម្ចាស់ គម្រោងនឹង៖

- រៀបចំបុគ្គលិកបង្គោលផ្នែកបរិស្ថានសំរាប់ការអនុវត្តន៍ផែនការនេះ

- រៀបចំផែនការសកម្មភាពសុខភាព បច្ចេកទេស គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែន ការពារគ្រោះថ្នាក់ដោយយថាហេតុពីសកម្មភាពគម្រោងទៅលើធនធានធម្មជាតិ និងសង្គម

- ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង-បច្ចេកទេស និងទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលស្ថាប័នជំនាញតំរូវអោយធ្វើ

- ត្រៀមថវិកាបំរុងទុកសំរាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន

- កម្មវិធីបំពាក់បំប៉ន

៤. កម្មវិធីបំពាក់បំប៉នក៏ជាកត្តាសំខាន់មួយនៅក្នុងផែនការគ្រប់គ្រងបរិស្ថាន ដែលគម្រោងវិនិយោគ នេះមានការអភិវឌ្ឍន៍ ប្រកបដោយស្ថេរភាពនោះ ចាំបាច់ត្រូវមានធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់ គ្រាន់សំរាប់បំពេញការងារឲ្យបានរីកចំរើនទាំងការងារបច្ចេកទេស និងការងារបរិស្ថាន។ ដូច្នេះម្ចាស់គម្រោងនឹងរៀបចំឲ្យមានវគ្គអប់រំបំពាក់បំប៉នដល់បុគ្គលិកនិងកម្មករមានដូចជា៖

- ចំណេះដឹងអំពីសារប្រយោជន៍នៃបរិស្ថាន និងការគ្រប់គ្រងបរិស្ថាន

- ចំណេះដឹងអំពីការគ្រប់គ្រងសំណល់និងការគ្រប់គ្រងថ្នាំកសិកម្ម និងជីគីមី

- ចំណេះដឹងបច្ចេកទេសនិងការបញ្ហាគ្រឿងម៉ាស៊ីនគ្រប់ប្រភេទក្នុងពេលដំណើរការសាងសង់

- ចំណេះដឹងពីការការពារសុវត្ថិភាព ពេលកំពុងបំពេញការងាររបស់គម្រោង

- បំពាក់បំប៉ន និងផ្សព្វផ្សាយពីជំនាញបច្ចេកទេស ច្បាប់ និងលិខិតបទដ្ឋានផ្សងៗ

- អប់រំ និងផ្សព្វផ្សាយពីវិធីសាស្ត្រការពារជម្ងឺរាតត្បាតផ្សេងៗ ជាពិសេសជម្ងឺអេដស៍ ថ្លើម គ្រុនចាញ់ គ្រុនផ្ដាសាយបក្សី ដែលមាននៅក្នុងតំបន់គម្រោង

- ធ្វើការផ្សព្វផ្សាយ និង អប់រំណែនាំអំពីប្រភេទឈើ និង ពពួកសត្វកម្រដែលត្រូវអភិរក្ស

- ធ្វើការផ្សព្វផ្សាយ និង អប់រំណែនាំអំពីសារៈប្រយោជន៍នៃព្រៃឈើ និងសត្វព្រៃ

- ធ្វើការផ្សព្វផ្សាយ និង អប់រំណែនាំអំពីវិធីសាស្ត្រការពារសុខភាព-សុវត្ថិភាព

- បំណងសំខាន់ នៃកម្មវិធីត្រួតពិនិត្យបរិស្ថាននេះ គឺដើម្បីកំណត់ទំហំនិងប្រៀបធៀបឲ្យដឹងថាៈ រវាងផលប៉ះពាល់បរិស្ថាន វិធានការកាត់បន្ថយនូវផលប៉ះពាល់អវិជ្ជមានដែលបានសិក្សាទាំងនោះ ហើយនឹងលទ្ធផលនៃការងារត្រួតពិនិត្យបរិស្ថាននៅក្នុងតំបន់គម្រោងជាក់ស្ដែង គម្រោង តើវាអាចធានាបាននូវចរិភាពបរិស្ថានដែរឬទេ?

- ការត្រួតពិនិត្យបញ្ហាបរិស្ថាននឹងត្រូវអនុវត្តដោយម្ចាស់គម្រោង នៅគ្រប់ដំណាក់កាលនៃគម្រោង ហើយលទ្ធផលនៃការត្រួតពិនិត្យនេះ ម្ចាស់គម្រោងនឹងធ្វើរបាយការណ៍ផ្ញើរជូនក្រសួងបរិស្ថានរាល់០៣ខែ ម្តង ដើម្បីវាយតំលៃពីសកម្មភាពគម្រោងហើយចុះអង្កេតតាមដានដើម្បីកែលំអរ ក្នុងកិច្ចដំណើរការរបស់ គម្រោងទៅតាមបទពិសោធន៍-បច្ចេកទេស និងបញ្ចៀសបាននូវផលប៉ះពាល់បរិស្ថានអវិជ្ជមានធ្ងន់ធ្ងរឲ្យ បានប្រសើរថែមទៀត។ ក្នុងករណីពិសេសណាមួយ ដែលបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គមដោយសារសកម្មភាពគម្រោង ម្ចាស់គម្រោងនឹងអញ្ចើញមន្ត្រីជំនាញនៃក្រសួងបរិស្ថាន និង ក្រសួងពាក់ព័ន្ធ ដើម្បីចុះអង្កេតនិងធ្វើការកែលំអរ។

- កម្មវីធីត្រួតពិនិត្យបញ្ហាបរិស្ថានសំខាន់ៗ នៅគ្រប់ដំណាក់កាលរបស់គម្រោងនេះម្ចាស់គម្រោង នឹងធ្វើការត្រួតពិនិត្យលើបញ្ហាបរិសា្ថនសំខាន់ៗមួយចំនួន

- នៅដំណាក់កាលនេះ ក្រុមការងារនឹងធ្វើការត្រួតពិនិត្យទៅលើធនធានធម្មជាតិសំខាន់ៗមួយ ចំនួនដែលនឹងទទួលរងនូវឥទ្ធិពលអាក្រក់ពីសកម្មភាពគម្រោង មានដូចជា សណ្ឋានដី ការហូរច្រោះ គុណភាពខ្យល់ គុណភាពដី គុណភាពទឹក សំលេង-រំញ័រ ប្រព័ន្ធជលសាស្ត្រ ព្រៃឈើ សត្វព្រៃ មច្ឆាជាតិ ជី វៈចំរុះ ក្នុងទឹក មុខរបរ និងការរស់នៅរបស់សហគមន៍ពាក់ព័ន្ធ។

- ការងារសំរាប់ការត្រួតពិនិត្យបរិស្ថាននៅក្នុងដំណាក់កាលនេះ ជាការងារសំខាន់ជាងដំណាក់ កាលផ្សេងៗទៀត ដែលសកម្មភាពគម្រោងអាចបង្ករអោយប៉ះពាល់ដល់ធនធានធម្មជាតិសំខាន់ៗ ក្នុងតំបន់នោះក្នុងរយៈពេលវែង។ ដូចនេះទិសដៅសំខាន់នៃការត្រួតពិនិត្យគឺផ្ដោតទៅលើធនធានសំខាន់ៗ មានដូចជាៈ សណ្ឋានដី ការហូរច្រោះ គុណភាពខ្យល់ គុណភាពដី គុណភាពទឹក សម្លេង-រំញ័រ ប្រព័ន្ធផល សាស្ត្រ ព្រៃឈើ សត្វព្រៃ មច្ឆាជាតិ ជីវៈចំរុះក្នុងទឹក ការគ្រប់គ្រងសំណល់រឹង-សំណល់រាវ ហេដ្ឋារចនាស ព័ន្ធ ទំនៀមទំលាប់ប្រពៃណី សុខភាព និងសុខុមាលភាពសាធារណៈ។ល។

- នៅដំណាក់កាលនេះក្រុមការងារនឹងត្រួតពិនិត្យលើធនធានធម្មជាតិសំខាន់ៗមួយចំនួនដូចជាៈ ការប្រើប្រាស់ដី គុណភាពទឹក-ដី ជីវៈចំរុះក្នុងទឹក ព្រមទាំងមុខរបរនិងការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ការប្រើប្រាស់ថាមពលអគ្គិសនីសន្សំសំចៃ

ដើម្បីទាញយក និងប្រើប្រាស់ថាមពលអោយមានប្រសិទ្ធិភាព នឹងរួមចំណែកក្នុងការថែរក្សា សម្បត្តិធម្មជាតិ និងការការពារបរិស្ថាន ប្រកបដោយនិរន្តរភាព។ ប្រភពសំខាន់ៗដើម្បីទាញយកនូវ​អគ្គិសនីមានដូចជា៖ទឹក សំរាម ពន្លឺព្រះអាទិត្យ - ខ្យល់ជាដើម។ ប៉ុន្តែនេះមិនបានបញ្ចាក់ថារាល់ប្រភពធនធាន សុទ្ធតែមានគ្រប់គ្រាន់ និងសុទ្ធតែអាចយកមកប្រើប្រាស់លើគ្រប់គម្រោងនោះឡើយ។​ ចំពោះទីតាំងសិក្សានេះ ការទាញយកថាមពលអាចធ្វើទៅបានតាមប្រភពដូចជា៖

ការទាញយកថាមពលតាមពន្លឺព្រះអាទិត្យ៖ វិធីនេះជាទូទៅមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយសារតែវិមានភាពងាយស្រួលជាង ទាំងការតំឡើង និងការប្រើប្រាស់។ វាមិនបង្កអោយមាននូវ សំឡេងរំខាន ឬផលប៉ះពាល់នានា។ ដោយសារទីតាំងសណ្ឋានដីមានទាំងដី(ភ្នំ)ខ្ពស់ និងដីទាបផងនោះ ការតំឡើង និងការជ្រើសរើសទីតាំងនិងមានជម្រើសច្រើន និងមានប្រសិទ្ធិភាព។

ការប្រើប្រាស់ទឹកឡើងវិញ

ការប្រើប្រាស់នូវទឹកឡើងវិញសំដៅទៅលើទឹកដែលបានមកពីធនធានធម្មជាតិ ដូចជាទន្លេ ឬទឹក ធ្លាក់ និងទឹកកង្វក់ដែលបានប្រើប្រាស់រួច។ ការប្រើប្រាស់ទឹកឡើងវិញនេះជាវិធានការ និងដំណោះស្រាយ មួយដែលពេញនិយមខ្លាំង ជាពិសេសនៅតាមតំបន់កង្វះទឹក តំបន់ដាច់ស្រយ៉ាលជាដើម។ វាក៏ជាបញ្ហា សំខាន់ និងជាប្រភពសំខាន់មួយក្នុងការទ្រទ្រង់ជីវិត។ ដែលជាកត្តាប្រើប្រាស់ទឹកកង្វក់ឡើងវិញមានភាព ចាំបាច់ខ្លាំង និងតម្រូវអោយជ្រើសរើសនូវប្រព័ន្ធចមោះមួយដែលសមស្រប និងមានប្រសិទ្ធិភាពបំផុត សម្រាប់ទីតាំងនោះ។

ទឹកកង្វក់អាចចែកជា២ប្រភេទគឺ៖

ទឹកប្រផេះ(Gray Water)សំដៅទៅលើទឹកដែលចេញពីផ្ទះបាយ ងូតទឹក លាងចាន។ ជាទឹកដែល ងាយស្រួលក្នុងការចម្រុះ តាមរូបមន្តដែលជារួមមានធ្យូង+ថ្ម+ខ្សាច់។

ទឹកខ្មៅ(Black Water)សំដៅទៅលើទឹកដែលចេញពីបង្គន់ ឬប្រភពដែលមិនល្អ មានផ្ទុកនូវសារ ធាតុគីមី។ ដែលជាទូទៅការចម្រុះទឹកប្រភេទនេះត្រូវស្របតាមបច្ចេកទេសត្រឹមត្រូវ។

ការគ្រប់គ្រងបែងចែកកាកសំណល់

កាកសំណល់មានច្រើនប្រភេទជាធម្មតាគេបានបែងចែកវាជា៤ប្រភេទធំៗ៖

១. កាកសំណល់ទូទៅ

២. កាកសំណល់គីមី (វិជ្ជសាស្ត្រ)

៣. កាកសំណល់អកានិច (Organic)

៤. កាកសំណល់កែច្នៃឡើងវិញ

ការបែងចែក និងប្រមូលតាមផ្ទះ Bungalow អគារសេវាកម្មផ្សេងៗ ដោយដាក់នៅធុងសំរាមដែល មានការបែងចែកច្បាស់លាស់នូវប្រភេទទៅតាមធុងនីមួយៗ មានពេលវេលាកំណត់ច្បាស់លាស់ក្នុងការ ប្រមូល និងដឹកជញ្ជូនចេញ។ សកម្មភាពនេះអាចធ្វើឡើងចាប់ពីមួយថ្ងៃ១ដងទៅ២ដង ផ្អែកទៅតាមការគួរ​

ការបែងចែក និងប្រមូលតាមដងផ្លូវ ជាពិសេសទីកម្សាន្តជួបជុំ ឬលំហរសាធារណៈ។ ទីតាំងទាំង នេះជាទូទៅ នឹងមានអ្នកឬក្រុមអនាម័យប្រចាំការ ដើម្បីឈរជើងក្នុងការគ្រប់គ្រងកាកសំណល់នានា និង ការបែងចែក និងប្រមូលតាមដងផ្លូវ ជាពិសេសទីកម្សាន្តជួបជុំ ឬលំហរសាធារណៈ។ ទីតាំងទាំង នេះជាទូទៅ នឹងមានអ្នកឬក្រុមអនាម័យប្រចាំការ ដើម្បីឈរជើងក្នុងការគ្រប់គ្រងកាកសំណល់នានា និង ដែលអាចធ្វើអោយមានការខូចខាតដល់សោភ័ណ ភាពតំបន់កម្សាន្ត។

ការប្រមូល និងដឹកជញ្ជូនសម្រាម

កាកសំណល់មានច្រើនប្រភេទជាធម្មតាគេបានបែងចែកវាជា៤ប្រភេទធំៗ៖

១. ការប្រមូលតាមលំនៅដ្ឋាន

២. ការប្រមូលតាមសហគមន៍

៣. ការប្រមូលតាមផ្លូវ

៤. កាកសំណល់កែច្នៃឡើងវិញ

ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្តាលមកពីសម្រាម យើងគប្បីត្រូវមានវិធានការ ធ្វើយ៉ាងណាកុំអោយមេរោគចេញពីសម្រាមទៅចម្លងដល់មនុស្សបាន។

ការបែងចែកតំបន់សម្រាប់ការអភិវឌ្ឍន៍

ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់នេះត្រូវបានបែងចែកជាបួនតំបន់ផ្សេងៗគ្នាគឺៈ

តំបន់ទី១: គឺជាតំបន់លំនៅដ្ឋានទី១ ដែលមានទំហំផ្ទៃដី 1046 ម៉ែត្រការ៉េ

តំបន់ទី២: ចំណត ដែលមានទំហំផ្ទៃដី 1051ម៉ែត្រការ៉េ

តំបន់ទី៣: តំបន់សេវាកម្មលំហែរ សំរាកកម្សាន្ត និងឧទ្យានផ្សងព្រេង មានផ្ទៃដី 15,848 ម៉ែត្រការ៉េ

តំបន់ទី៤: ជាតំបន់លំនៅដ្ឋានទី២ មានទំហំផ្ទៃដី 9,632 ម៉ែត្រការ៉េ

តំបន់ទី៥: គឺជាតំបន់លំនៅដ្ឋានប្រមូលផ្តុំ មានទំហំ 2,077 ម៉ែត្រការ៉េ

តំបន់ទី៦: គឺជាតំបន់ សណ្ឋាគារ មានទំហំ 2,417 ម៉ែត្រការ៉េ

ការបែងបែកផ្លូវគមនាមគន៍

ដើម្បីការពារបរិស្ថានតំបន់រមណីយដ្ឋានេះ ប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងតំបន់មាន ដូចជា រថយន្តអគ្គិសនី ម៉ូតូ កង់ និងថ្មើរជើង។ ដូចនេះបណ្តាញផ្លូវសំរាប់ធ្វើចរាចរណ៍ ក្នុងតំបន់បានបែងចែកទៅតាមប្រភេទផ្សេងៗគ្នាដូចតទៅៈ

១. ផ្លូវសំរាប់មនុស្សដើរ ជិះកង់ ខ្នាតតូច មានទំហំទទឹង 1.2ម៉ែត្រ មានផ្ទៃក្រឡា 711 ម៉ែត្រការ៉េ

២. ផ្លូវធ្វើដំណើរខ្នាតតូច មានទទឹង 2ម សំរាប់មធ្យោបាយទូរទៅ មានផ្ទៃក្រឡា 859 ម៉ែត្រការ៉េ

៣. ផ្លូវធ្វើដំណើរខ្នាតមធ្យម មានទទឹង 3ម មានផ្ទៃក្រឡាសរុប 1,711 ម៉ែត្រការ៉េ

៤. ផ្លូវដែកឡើងជំរាល មានផ្ទៃក្រឡាសរុប 400 ម៉ែត្រការ៉េ

សេចក្តីសន្និដ្ឋាន

កន្លែងកំសាន្តនេះធ្វើអោយមនុស្សមានផាសុកភាព និងសុខភាពល្អដោយសារមានមជ្ឈមណ្ឌលកីឡា សួនច្បារដំណាំគ្មានជាតិគីមីពុល បង្កើតអោយមានមណ្ឌលសុខភាព សុខាភិបាលសុវត្ថិភាពទឹកស្អាត។ ក្រុមហ៊ុនយើងនឹងបង្កើតអោយមានប្រព័ន្ធចមោះទឹកស្អាតមានគុណភាពល្អថែទាំសុវិត្ថិភាពទឹកស្អាត និងចំនីអាហាររួមទាំង ការសន្សំសំចៃថាមពល ទឹក និងកាត់បន្ថយកាកសំនល់។

ក្រុមហ៊ុនមានផែនការកំណត់សកម្មភាព និងយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីជំរុញអោយមានឡើងនូវទីក្រុងធម្មជាតិ និងជាគំរូសំរាប់មនុស្សអោយមានការយល់ដឹងពី”រម្មណ៏យដ្ឋានឆ្លាត”។ ដោយមានការកសាងធនធានមនុស្សបានល្អក្រុមហ៊ុននិងមានសន្ទុះទៅ មុខប្រកបដោយភាពជោគជ័យដោយមានការអភិវឌ្ឍន៌ប្រកបដោយនិរន្តរភាពនិងរួមចំនែកក្នុងការបង្កើតនូវសេដ្ឋកិច្ចខេត្ត និងប្រទេសជាតិតាមរយៈការបង់ពន្ធចូលរដ្ឋ។ ដូច្នេះរមណីយដ្ឋានអូរគគីរ នឹងក្លាយជា ឧទ្យានកំសាន្ត និងទេសចរណ៏ធម្មជាតិ ដែលល្អក្នុងប្រទេស។

ដោយយោងទៅតាមការសិក្សាស្រាវជ្រាវដើម្បីរៀបចំសៀវភៅប្លង់មេនេះយើងអាចសន្និដ្ឋានបានថាក្រុមហ៊ុនយើងនិងបង្កើតអោយមានឡើងនៅការអភិវឌ្ឍន៌ប្រកបដោយនិរន្តរភាពពិតប្រាកដ និងប្រកបដោយ ភាពជោគជ័យ។ ភាពជោគជ័យរបស់ក្រុមហ៊ុន គឺតាមរយៈការបង្កើតអោយមានអោយមានការងារដ៏ច្រើនសំរាប់ប្រជាជនខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈសេវាកម្មដ៏ច្រើនប្រភេទនៅលើទីតាំង និងជាសក្ដានុពលដ៏ធំ ធេង ជួយរួមចំណែកការកាត់បន្ថយភាពក្រីក្រហើយស្ថិតក្នុងយុទ្ធសាស្ត្រអត្ថិភាពរបស់រាជរដ្ធាភិបាល។ ការថែរក្សាព្រៃឈើអោយបានគង់វង្សតាមរយៈការបង្កើតក្រុមការពារអភិរក្ស និងការដាំដុះឡើងវិញព្រមទាំងការ ណែនាំអោយមនុស្សយល់ដឹងអំពីគាំពារបរិស្ថានដែលផ្តល់មកវិញនូវសំរស់ធម្មជាតិដ៏ល្អត្រកាលហើយ ផ្ដល់ភាពរីករាយ និងឆើតឆាយដល់ភ្ញៀវដែលទៅកំសាន្ត។

Contact
Call Me

Phone: (+855) 99 201 279

Email Me

chinhenglor@gmail.com